Pages

Sunday, February 2, 2014

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថា សេដ្ឋ​កិច្ច​របស់​ប្រទេស​កម្ពុជា​នឹងកើនឡើង ៧,២ ភាគរយ​នៅ​ឆ្នាំ ២០១៤នេះ

យោងតាមរបាយការណ៍ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេស កម្ពុជាត្រូវបានគេរំពឹងថានឹងកើនឡើង ៧,២ ភាគរយនៅឆ្នាំនេះ ហើយនឹងត្រូវបកើនឡើងទៅដល់ ៧,៥ ភាគរយនៅឆ្នាំក្រោយ។
របាយការណ៍នេះបានលើកឡើងថា «សកម្មភាពសេដ្ឋកិច្ចនៅតែជំរុញ ដ៏ខ្លាំងដោយការនាំចេញ ទេសចរណ៍ និងសំណង់ បើទោះបីជាទឹកជំនន់ និងការធ្លាក់ចុះថ្មីៗមួយចំនួនក្នុងអំឡុងពេលបោះឆ្នោត នៅខែកក្កដា កាលពីឆ្នាំមុន»។
របាយការណ៍ដដែលសរសេរថា «អតិផរណា ត្រូវបានគេរំពឹងថានឹងនៅតែមានកម្រិតទាបនៅឆ្នាំនេះ ដោយសារតែស្ថិរភាពតម្លៃប្រេងឥន្ធនៈ និងម្ហូបអាហារ»។
IMF បានសាទរចំពោះប្រទេសកម្ពុជាសម្រាប់ការធ្វើឱ្យមានវឌ្ឍនភាពដ៏ល្អក្នុងការសម្រេចបាននូវគោល ដៅអភិវឌ្ឍន៍សហស្សវត្សរ៍ និងការកាត់បន្ថយភាពក្រីក្របានឆាប់រហ័ស។
របាយការណ៍នេះបន្តទៀតថា ការធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន ធនធានមនុស្ស រួមទាំងការ បណ្តុះបណ្តាល ការអប់រំ និងបរិយាកាសធ្វើអាជីវកម្ម គឺត្រូវការរួមចំណែកលើកកម្ពស់ឲ្យមានកំណើន ប្រកបដោយនិរន្តរភាព និងបន្តកាត់បន្ថយភាពក្រីក្រ និងវិសមភាពប្រាក់ចំណូល។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រ សាសន៍ថាកាលពីខែមុននៅក្នុងវេទិកាវិនិយោគកម្ពុជា-វៀតណាម លើកទី ៤ ថា សេដ្ឋកិច្ចរបស់ប្រទេស កម្ពុជាត្រូវបានប៉ាន់ប្រមាណថានឹងមានកំណើនប្រចាំឆ្នាំប្រហែល ៧ភាគរយក្នុងរយៈពេលជាមធ្យម។
សម្តេចតេជោបានគូសបញ្ជាក់ថា នៅក្នុងរយៈពេលជាមធ្យមយើងរំពឹងថាសេដ្ឋកិច្ចនៅកម្ពុជានៅតែរឹង មាំ ដោយសារតែការរីកចម្រើនវិស័យសំណង់ ការនាំចេញសម្លៀកបំពាក់ វិស័យទេសចរណ៍ និងកសិ កម្ម។

Read More >>>

No comments :

Post a Comment