Pages

Thursday, January 23, 2014

កាយវិការដៃដែលត្រូវជៀសវាង​នៅពេល​វប្បធម៌​ផ្សេងៗ​ប្រសព្ធ​គ្

ភាគច្រើននៅពេលយើងនិយាយយើងសំដែងចេញជាមួយកាយវិការដែលយើងមិនបានចាប់អារម្មណ៍ឬមិនដឹងខ្លួន។ ករណីភាគច្រើន កាយវិការទាំងនោះមិនមែនក្នុងបំណងអាក្រក់នោះទេ ដូចជាយើងគ្រវីដៃគំនាប់ទៅអ្នកណាម្នាក់ដែលនៅបន្ទប់ម្ខាងទៀត។
យើងលើកសញ្ញាមេដៃឡើងទៅកាន់មនុស្សដទៃនៅពេលយើងពេញចិត្ត។ ហើយពេលខ្លះពេលយើងកំពុងដកស្រង់សំដីអ្នកណាម្នាក់យើងធ្វើសញ្ញាដោយម្រាមដៃរបស់យើងក្នុងខ្យល់។
ប៉ុន្តែចំពោះវប្បធម៌ដទៃវិញ 

 

កាយវិការដែលយើងប្រើជារៀងរាល់ថ្ងៃបែរជាមានអត្ថន័យមិនល្អ ឬប្រមាថទៅវិញ។ ប្រសិនបើអ្នកមានទំនាក់ទំនងជាមួយអ្នកណាម្នាក់មកពីកន្លែងផ្សេង យកល្អអ្នកគួរតែដឹងថាកាយវិការរបស់អ្នកនិយាយទៅកាន់ម្នាក់នោះថាម៉េច។ បើអ្នកដឹងកាន់តែច្រើន ការប្រហែសកាន់តែតិចក្នុងការបញ្ចេញកាយវិកាយដែលប្រមាថ ឬ ក៏ចៃដន្យដែលអោយអ្នកម្ខាងទៀតគិតច្រលំ។
នៅពេលដែលអ្នកងក់ក្បាល, អ្នកចង់និយាយថា បាទ/ចាសឬ យល់ស្របជាមួយភាគីម្ខាងទៀត។ ប៉ុន្តែនៅផ្នែកខ្លះនៃពិភពលោក(ដូចជាក្រិច និង ប៊ុលហ្គារី) ការងក់ក្បាលមានន័យថា “ទេ” ឬ បញ្ជាក់ពីការមិនយល់ស្រប។
វប្បធម៌របស់ប្រទេសមួយចំនួននៅបញ្ឈឹមបូព៌ា គេមិនប្រើដៃឆ្វេងញឹកញាប់ទេព្រោះវាសំរាប់”លាងសំអាត” ដូចច្នេះហុចដៃនេះដើម្បីស្វាគមន៍ ឬ ហុចរបស់អ្វីមួយនោះ ជារឿងឈ្លើយណាស់។

Read More >>>

No comments :

Post a Comment