Pages

Wednesday, January 15, 2014

វីដេអូ​គ្រាប់​ដំបូង​របស់ Honda នៅ​ AC Milan និង​​ហ្រ្វីឃីក​របស់ Ronaldo នៅ Real យប់​មិញ

ខ្សែ​បម្រើ​ជម្រើស​ជាតិ​ជប៉ុន Keisuke Honda បាន​ស៊ុត​គ្រាប់​ដំបូង​​របស់​ខ្លួន​ឲ្យ​ក្រុម AC Milan យក​ឈ្នះ​ Spezia ៣-១ នៅ​ក្នុង​វគ្គ​១៦ក្រុម​ចុង​ក្រោយ​​នៃ​ពាន Coppa Italia យប់​មិញ​នេះ។ ជាមួយ​គ្នា​នោះ​ ម្ចាស់​ពាន FIFA Ballon d’Or 2013, Cristiano Ronaldo ក៏​បាន​ស៊ុត​បាល់​ហ្រ្វីឃីក​១គ្រាប់​ឲ្យ Real Madrid យក​ឈ្នះ Osasuna ២-០ ក្នុង​ជើង​ទី​២​នៃ​វគ្គ​១៦ក្រុម​ចុង​ក្រោយ​ Copa del Rey ផង​ដែរ។
Honda អបអរ​ក្រោយ​ស៊ុត​បញ្ចូល​ទី (រូប​លើ) , Ronaldo អបអរ​ជាមួយ​មិត្ត​រួម​ក្រុម​ (រូប​ក្រោម)
​ក្រុម AC Milan ដែល​​ទើប​តែង​តាំង​គ្រូ​បង្វឹក​ថ្មី Clarence Seedorf បាន​នាំ​មុខ​ ២-០ មុន​នៅ​តង់​ទី​១ ធ្វើ​បាន​ដោយ Robinho និង Pazzini មុន​ពេល Honda បន្ថែម​គ្រាប់​ទី​៣​នៅ​ដើម​តង់​ទី​២។ នៅ​ជិត​ចប់​ការ​ប្រកួត​ ក្រុម​មក​ពី​ក្របខ័ណ្ឌ​លំដាប់​ទី​២​របស់​អ៊ីតាលី Spezia បាន​សង​១គ្រាប់​វិញ​ផង​ដែរ ដោយ​កីឡាករ Ferrari។
ក្រោយ​ជ័យជម្នះ​នេះ AC Milan នឹង​ត្រូវ​ឡើង​ទៅ​ជួប Udinese នៅ​វគ្គ​៨ក្រុម​ចុង​ក្រោយ។ ៦ក្រុម​ផ្សេង​ទៀត​ដែល​ឡើង​ទៅ​វគ្គ​៨ក្រុម​ចុង​ក្រោយ​ដែរ​នោះ គឺ Napoli ប៉ះ Lazio, Fiorentina ជួប​ Siena និង Juventus ជួប​គូ​ប្រជែង Roma។
Honda (លេខ​១០) និង​ Robinho
ងាក​ទៅ​អេស្ប៉ាញ​វិញ Ronaldo បាន​ស៊ុត​ហ្រ្វីឃីក​ឲ្យ Real Madrid នាំ​មុខ​ Osasuna មុន​នៅ​នាទី​២១ មុន​ពេល Di Maria បន្ថែម​គ្រាប់​ទី២​ នៅ​១០នាទី​ដើម​តង់​ទី​២ ដែល​ធ្វើ​ឲ្យ​ស្ដេច​ស ឈ្នះ​ក្នុង​លទ្ធផល​សរុប​ទាំង​ពីរ​ជើង ៤-០។ ក្រុម​លោក Carlo Ancelotti ក៏​បាត់​បង់​កីឡាករ​ម្នាក់​ដែរ ក្រោយ Fabio Coentrao ទទួល​កាត​លឿង​លើក​ទី​២​នៅ​៥នាទី​មុន​ចប់​ការ​ប្រកួត។
Real នឹង​ត្រូវ​ឡើង​ទៅ​ប៉ះ Athletic Bilbao នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ ខណៈ Barcelona ដែល​ត្រូវ​ប្រកួត​យប់​នេះ ​ក៏​មាន​សង្ឃឹម​ខ្ពស់​ថា​នឹង​ឡើង​ទៅ​ដែរ ក្រោយ​នាំ​មុខ Getafe ៤-០ នៅ​ជើង​ទី​១​ទៅ​ហើយ​នោះ៕
Ronaldo បណ្ដើរ​បាល់​គេច​ខ្សែ​ការពារ​៣នាក់​របស់ Osasuna
មើល​វីដេអូ​ជ័យជម្នះ​របស់ AC Milan និង Real Madrid ខាង​ក្រោម​នេះ៖​​​​

No comments :

Post a Comment