Pages

Monday, January 27, 2014

តោខៀវទិញ កីឡាករ Salah ពី Basel កុងត្រា ៥​ឆ្នាំ

អង់គ្លេស៖ ក្លិបតោខៀវបានធ្វើកុងត្រារួចរាល់ហើយជាមួយនឹងកីឡាករសញ្ជាតិអេហ្ស៊ីប ដែលជាអ្នកលេងស្លាប លោក Mohamed Salah មកពីក្លិប FC Basel ។
អ្នកចាត់ការទូទៅរបស់ក្លិបតោខៀវ Jose Mourinho បានប្រកាសមុនក្របខណ្ឌ FA Cup នៅជុំទី ៤ ខណៈដែលប៉ះជាមួយនឹង Stoke City ដែលធ្វើឡើងនៅ Stamford Bridge នៅថ្ងៃអាទិត្យ ដោយបានឲ្យដឹងថា ខ្លួនបានកុងត្រារួចរាល់ហើយជាមួយនឹងកីឡាករ Mohamed Salah ។ តែទោះជាយ៉ាងណាសម្រាប់តម្លៃខ្លួនទិញកីឡាកររូបនេះ មិនទាន់មានប្រភពព័ត៌មានជាក់លាក់នៅឡើយនោះទេ តែខាងសារព័ត៌មាន Skysport បានចុះផ្សាយពីការយល់ឃើញថា តម្លៃខ្លួនកីឡាករនេះ អាចក្នុងតម្លៃ ១៥ លានផោន ។
កីឡាករវ័យ ២១ ឆ្នាំ សញ្ជាតិអេហ្ស៊ីបរូបនេះ បានកាន់ប៊ិចចុះហត្ថលេខាជាមួយនឹងក្លិប ៥ ឆ្នាំកន្លះ ដោយពាក់អាវលេខ ១៥ ។ និយាយទៅកាន់ គេហទំព័ររបស់ក្លិប កីឡាកររូបនេះ បានឲ្យដឹងថា "ខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលបានចុះហត្ថលេខលេងឲ្យក្លិបដ៏ធំ ហើយខ្ញុំសង្ឃឹមថា អាចនឹងជួយជ្រោងជ្រែងតោខៀវផងដែរ" ។
លោក Jose Mourinho ឲ្យដឹងថា បើទោះបីជាយើងបាត់បង់កីឡាករ Mata ដែលលក់ឲ្យបិសាចក្រហម និងជាអ្នកលេងដ៏អស្ចារ្យរបស់យើងកន្លងមក ក៏ប៉ុន្តែយើងក៏ពាំនាំអ្នកលេងវ័យក្មេងដ៏អស្ចារ្យមួយរូបទៀត ដើម្បីជួសកន្លែង អ្នកលេងដែលលក់ខាងលើ ជួយឲ្យតោខៀវកាន់តែខ្លាំងក្លា៕


Read More >>>

No comments :

Post a Comment