Pages

Sunday, January 26, 2014

បាតុកម្ម​របស់ ម៉ម សូណង់ដូ រង​ការ​បង្រ្កាប​ចាស់​ដៃ​ពី​សមត្ថ​កិច្ច

ការដង្ហែក្បួនតវ៉ារបស់លោក ម៉ម សូណង់ដូ នៅព្រឹក ថ្ងៃទី២៧ ខែមករា នេះត្រូវបានទទួលការបង្រ្កាបយ៉ាងចាស់ដៃ ពីសំណាក់កងកម្លាំងប៉េអ៊ឹម ប្រដាប់ដោយខែល និងដំបង ដែលបានបង្ក្រាបលើក្បួនបាតុកម្ម នៅមុខក្រសួងព័ត៌មាន លើកំណាត់ផ្លូវព្រះមុនីវង្ស។ ក្នុងការបង្រ្កាបនេះអាជ្ញាធរ បានប្រើគ្រាប់បែកផ្សែង និងវាយបង្ក្រាបដោយដំបងឆក់។



បាតុកម្ម និងសិទ្ធិ - នៅម៉ោង ៩ និង ២០ នាទីព្រឹក ថ្ងៃទី២៧មករា ឆ្នាំ២០១៤នេះ លោក ម៉ម សូណង់ដូ ប្រធានវិទ្យុ​សំបុកឃ្មុំ បានដឹកនាំការហែក្បួនធ្វើបាតុកម្ម ចេញពីជិតទីលានប្រជាធិបតេយ្យ ម្តុំស្ពាននាគ ខាងត្បូងវត្តភ្នំ ដើរកាត់​តាមវត្តភ្នំ សំដៅទៅក្រសួងព័ត៌មាន។
តាមសេចក្តីរាយការពីមុខក្រសួងព័ត៌មាន បានអោយដឹងថា នៅម៉ោង១០ ព្រឹកនេះ មានសមត្ថកិច្ចប្រដាប់ទៅ​ដោយ​ខែល និងដំបងឆក់ ប្រហែលមួយពាន់នាក់ ​បានធ្វើការបង្រ្កាបទៅលើក្រុមបាតុកររបស់លោក ម៉ម សូណង់ដូ ដោយ​គប់គ្រាប់បែកផ្សេង និងប្រើដំបងឆក់ដើម្បីវាយបង្រ្កាបទៅបាតុករ។ កងកម្លាំងរបស់​អាជ្ញាធរបានអះអាងពី​មូលហេតុ​នៃការបង្រ្កាបរបស់ខ្លួនថា គឺដើម្បីបើកផ្លូវអោយមានចរាចរណ៍ឡើងវិញ និងម៉្យាងទៀត ដោយសាលារាជធានី​បាន​ចេញ​លិខិតជូនដំណឹងទៅប្រធានវិទ្យុសំបុកឃ្មុំរូបនេះ រួចហើយថាមិនឲ្យធ្វើបាតុកម្មនៅព្រឹកនេះទេ។ ការបញ្ជាក់នេះ បានធ្វើឡើង តាមរយៈលិខិត ចុះហត្ថលេខាដោយលោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៤ ម្សិលម៉ិញ។
Read More >>>

No comments :

Post a Comment