ចុះថ្ងៃទី


រូបភាពពីឆ្វេងទៅស្តាំ: Tony Fadell, Jon Rubinstein, Jony Ive, Steve Jobs និង Phil Schiller
បើតាម លោក Britt Parrot បានអោយដឹងថា មានមូលហេតុច្រើន ដែល Apple មិនទិញយក Nest។ មួយក្នុងចំណោមនោះ គឺ Tony Fadell ធ្លាប់មានជំលោះជាមួយ កំពូលអ្នករចនាម៉ូដ Apple លោក Jony Ive កាលជំនាន់ ធ្វើការជាមួយគ្នា ក្រោម Steve Jobs។ Tony Fadell ធ្លាប់និយាយមិនល្អ ជាច្រើន ទាក់ទងនឹង Jony Ive ប្រាប់ Steve Jobs តែ Jobs បានបង្ហាញ ភាពជឿជាក់ និងគោរពច្រើន ដល់ Ive រហូត បង្ហាញជំហរនៅខាង Ive ហើយក៏សំរេច បញ្ឈប់ Tony ពីការងារ នៅឆ្នាំ 2008។ ដូចនេះ Apple នឹងមិនទិញយក Nest អោយ Tony ត្រឡប់មកធ្វើការ ក្រោម Apple និង បញ្ឆេះកំហឹងឡើងវិញ ជាមួយ Ive នោះទេ។ ចំណែក មូលហេតុផ្សេងទៀត គឺ Google គឺជា វិនិយោគិន ដំបូងទី នៅពីក្រោយ Nest ដូចនេះ Apple ប្រាកដ ជាមិនទិញយក Nest ដែលនឹងធ្វើអោយ Google ចំណេញ រាប់លានដុល្លារ នោះទេ ហើយម៉្យាងវិញទៀត Apple មានធនធាន ទាំងមនុស្ស និងបច្ចេកវិទ្យា គ្រប់គ្រាន់ បើសិនជា ពួកគេ ចង់ជ្រៀតចូលទីផ្សារ គេហដ្ឋានឆ្លាតវ៉ៃ៕
No comments :
Post a Comment