សហរដ្ឋអាមេរិក ៖ ប្រភពពីគេហទំព័ររ តេឡាហ្កាប បាន ឲ្យដឹងថា កាលពីពេលថ្មីៗនេះក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញភស្តុតាង ជាក់លាក់មួយដែលអាចបញ្ជាក់បានថា ក្រុមមនុស្សស្បែកសដែលធ្វើអន្តោប្រវេសន៍មកកាន់ទឹកដីអាមេរិកកាលពីដើម សតវត្សរ៍ទី៧បានស៊ីសាច់មនុស្ស ដើម្បីបន្តជីវិតក្នុងស្ថានភាពបង្ខំចិត្តដែលក្នុងគ្រានោះ លំបាកលំបិនបំផុត ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញឆ្អឹងរបស់ក្មេងស្រីអាយុ១៤ឆ្នាំ ម្នាក់នៅក្នុងគំនរសំរាមនៃបន្ទាយជែមស៍ ដែលស្ថិតនៅក្នុងទីក្រុងជែមស៍ថោនរដ្ឋវើជីនៀសហរដ្ឋអាមេរិក ។ គំរូឆ្អឹងនេះមានអាយុកាលជាង៤០០ឆ្នាំមកហើយ ។
នៅពេលដែលក្រុមអ្នកវិទ្យាសាស្ត្រធ្វើការត្រួតពិនិត្យគំរូឆ្អឹងទាំងឡាយ ពិនិត្យឃើញមានស្នាមកាប់ចម្លែកៗជាច្រើនកន្លែង ។ ពួកគេបានធ្វើការវាយតម្លៃថា មនុស្សសម័យនោះបានកាប់ចិញ្ច្រាំទៅលើសរីរាង្គរបស់យុវតីម្នាក់នេះ ដើម្បីយកសាច់បរិភោគ ។
Read More >>>
No comments :
Post a Comment