
Wednesday, January 15, 2014
Google ទិញយក Nest Labs ក្នុងតំលៃ $3.2 ពាន់លានដុល្លារ
ក្រុមហ៊ុន Google ត្រូវបាន គេរាយការណ៍មកថា បានទិញយក ក្រុមហ៊ុន Nest Labs ដែលជា ម្ចាស់ របស់ផលិតផល ទែម៉ូម៉ែត្រ សំរាប់បញ្ជារសីតុណ្ហភាពក្នុងផ្ទះ Nest Learning Thermostat និង ឧបករណ៍ចាប់ផ្សែងភ្លើង Nest Protect ក្នុងតំលៃ រហូត $3.2 ពាន់លានដុល្លារ។ គួររំលឹកថា Nest Labs ត្រូវបាន បង្កើតឡើងដោយ លោក Tony Fadell ដែលជា អតីតបុគ្គលិក Apple និង ជា “បិតាបង្កើតផលិតផល iPod” ហើយផលិតផល Nest មានលក់តែ នៅក្នុង ហាងទំនិញ Apple Store ប៉ុណ្ណោះ។
មុននឹងឈានដល់ការទិញយកនេះ Google គឺជា វិនិយោគិន ដ៏ធំ នៅពីក្រោយ Nest Labs នេះផងដែរ។ បើតាម Google បានអោយដឹងថា ខ្លួន នឹងនាំយក បច្ចេកវិទ្យានេះ ទៅបំពាក់ នៅគេហដ្ឋាន ជាច្រើន ក្នុងប្រទេសផ្សេងៗទៀត ដើម្បីអោយ គេហដ្ឋាន របស់ពួកគេ កាន់តែ មានសុវត្ថិភាពឡើង។ នេះ អាចជា ជំហានមួយ ក្នុងការនាំយក Android ទៅក្នុង គេហដ្ឋាន ព្រោះ ឥឡូវ មាន គំរោងនាំយក Google ទៅបំពាក់លើ រថយន្ត, វ៉ែនតា, នាឡិកា និង ឧបករណ៍បរិក្ខាពេទ្យ ជាដើម៕

Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment