Pages

Sunday, January 26, 2014

លោក កឹម​សុខា ទៅ​ខេត្ត​កំពង់ធំ ក្រោយ​ព្រឹត្តិការណ៍​រារាំង នៅ​កំពង់ចាម

ភ្នំពេញ: ​ទោះបីជា​មាន​ការយាយី​រំខាន​យ៉ាង​ណា​ក៏​ដោយ ក៏​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៧​មករា​នេះ លោក កឹម​សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាសថា នឹង​ធ្វើដំណើរ​ចេញពី​ភ្នំពេញ ទៅ​ចូលរួម​ពិធី​ជួបជុំ​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខាងត្បូង​សាលា​អនុវិទ្យាល័យ ទួល​ដំណាក់ ក្នុង​ឃុំ​ចុង​ដូង ស្រុក​បារាយ ខេត្ត​កំពង់ធំ​។ ប៉ុន្តែ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ អាជ្ញាធរ​ខេត្ត​កំពង់ធំ មិន​អនុញ្ញាត​ឲ្យ​គណបក្សស​ង្គ្រោះ​ជាតិ រៀបចំ​ពិធី​ជួបជុំ​នោះ​ទេ​។​

​សូម​រម្លឹកថា ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវបាន​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ជាច្រើន​រយ​នាក់ បាន​ឡោមព័ទ្ធ​សណ្ឋាគារ​ស្នាក់នៅ​ក្នុង​ខេត្ត​កំពង់ចាម កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ម្សិលមិញ​។

​អ្នក​ឡោមព័ទ្ធ​ទាំងនោះ បាន​ស្រែក​គាំទ្រ​រដ្ឋាភិបាល​របស់​ស​ម្តេច​នាយករដ្ឋមន្ត្រី​ហ៊ុន​សែន និង​គាំទ្រ​លទ្ធផល​បោះឆ្នោត កាលពី​ថ្ងៃ​ទី​២៨​កក្កដា ឆ្នាំ​២០១៣ ហើយ​ថា កម្ពុជា មិន​ត្រូវការ​លោក​សម​រង្ស៊ី និង​លោក​កឹម​សុខា​នោះ​ទេ​។ គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​ថា ការ​តាម​រំខាន​ដល់​សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​រឿង​ខុសច្បាប់​។

Read More >>>

No comments :

Post a Comment