ខ្សែបម្រើឆ្នើមដែលចូលលេងឱ្យក្រុម ជម្រើសជាតិអូស្ត្រាលីបានច្រើនដងជាងគេបំផុតលំដាប់ទី៣ Brett Emerton ប្រកាសចូលនិវត្តន៍ក្នុងវ័យ៣៤ឆ្នាំដោយសារតែបញ្ហារបួសខ្នងដ៏ រ៉ាំរ៉ៃ។
កីឡាករដែលត្រូវគេស្គាល់ច្រើនដោយសារ ល្បឿន បច្ចេកទេសគ្រប់គ្រងបាល់និងភាពឆ្លាតវៃក្នុងការចែកបាល់អំឡុងពេល លេងឱ្យ Blackburn Rovers ក្នុងក្របខ័ណ្ឌ Barclays Premier League រវាងឆ្នាំ២០០៣ដល់២០១១ និយាយក្នុងសន្និសីទកាសែតថា៖ “របួសបានញាំញីអាជីពខ្ញុំក្នុងរយៈពេល២ឆ្នាំចុងក្រោយ ណាមួយពេលនេះខ្ញុំមានវ័យជិត៣៥ឆ្នាំទៅហើយ។ អាជីពជាកីឡាកររបស់ខ្ញុំផុតរលត់ត្រឹមនេះហើយ ប៉ុន្តែការពាក់ព័ន្ធរបស់ខ្ញុំក្នុងវិស័យបាល់ទាត់គ្មានថ្ងៃបញ្ចប់ ឡើយ។ ខ្ញុំនឹងធ្វើការជាមួយសហព័ន្ធកីឡាបាល់ទាត់អូស្ត្រាលីនាពេលអនាគត”។
អត្ថបទ៖ Luis Garcia ប្រកាសលាឈប់ពីបាល់ទាត់

ក្រោយចាកចេញពីក្រុមកុលាបក្រហម Emerton ផ្លាស់ទៅចូលរួម Sydney FC ក្នុងលីកកំពូលអូស្ត្រាលី A-League រហូតមកទល់ឆ្នាំ២០១៤នេះ។ ខ្សែបម្រើស្លាបស្ដាំរូបនេះផ្ដើមអាជីពនៅក្លិប Sydney Olympic ពីឆ្នាំ១៩៩៦ដល់២០០០មុនពេលផ្ទេរទៅក្លិបនៃលីកកំពូលហុល្លង់ Feyenoord ជាទីដែលលោកឈ្នះជើងឯក UEFA Cup រដូវកាល២០០១-០២។

Brett Emerton កាលលេងនៅ Blackburn Rovers
អតីតជយលាភីកីឡាករល្អបំផុតប្រចាំទ្វីបអូសេអានីឆ្នាំ២០០២ដែល បង្ហាញខ្លួនឱ្យអូស្ត្រាលីក្នុងព្រឹត្តិការណ៍ FIFA World Cup 2006 និង 2010 ធ្លាប់ចូលលេងឱ្យជម្រើសជាតិ៩៤លើកទាត់បញ្ចូលទី២០គ្រាប់។ មានតែអ្នកចាំទី Mark Schwarzer និងខ្សែការពារប្រធានក្រុមបច្ចុប្បន្ន Lucas Neill ប៉ុណ្ណោះដែលពាក់អាវក្រុមជម្រើសជាតិបានច្រើនដងជាង Emerton៕
No comments :
Post a Comment