Pages

Monday, January 27, 2014

Bacelona ៖ កី​ឡា​ក​រ Lionel Messi មិ​ន​មែ​ន​ស​ម្រា​ប់​ល​ក់​នោះ​ទេ


អេស្ប៉ាញ៖ប្រធានជាន់ខ្ពស់ក្លិបថ្មីលោក Josep Maria Bartomeu បាន​ទទួច​ឲ្យដឹងថា កីឡាករ Lionel Messi មិនមែន ​ជាកីឡាករ​សម្រាប់លក់នោះទេ ហើយក្លិបកំពុងតែ​ធ្វើការចរចារ​ពីរឿងតម្លៃ និងធ្វើកុងត្រា​បន្ត ​ជាមួយនឹង​​កីឡាករ​សញ្ជាតិអាហ្សង់ទីនរូបនេះ​ក្នុងពេលឆាប់ៗ​។​
Lionel Messi នៅពេលនេះដែរ ​បាន​ចាប់ផ្តើម ​​បន្តកុងត្រា​សារជាថ្មីទៀត ​រយៈពេល ២ ឆ្នាំ លើ​​កុងត្រា​ចាស់ដែលមានស្រាប់ ​​ជាមួយនឹងក្លិប មុនខែកុម្ភៈ ​ដោយត្រូវលេងរហូតដល់ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៨ ដោយកុងត្រានេះដែរបាន​ពិភាក្សា​គ្នារួចរាល់ហើយ​។​
Lionel-Messi-Joan-Gamper-Trophy-Barcelona-v-S_2981874




លោក Josep Maria Bartomeu ​ដែលត្រូវបានគេលើក​​​មក​ធ្វើជាប្រធានជាន់ខ្ពស់របស់ក្លិប កាលពីយប់ថ្ងៃព្រហស្បត្តិ៍ ខណៈដែល អតីតប្រធានជាន់ខ្ពស់ ក្លិប លោក Sandro Rosell ​​ដែលមានបញ្ហា​​ជាមួយនឹងទំហំទឹកប្រាក់ទិញកីឡាករ Neymar ​​។​
ថ្លែងនៅក្នុងវិទ្យុ RAC1 ​លោក Bartomeu ​ បាន​ឲ្យដឹងថាកីឡាករ Messi មិនមែនទុកសម្រាប់លក់នោះទេ​។​ ដោយ​ក្នុងករណីនេះដែរយើង​មិនប្រញាប់ប្រញាល់នោះទេ ព្រោះតែយើងចង់ឲ្យគាត់ ​ជា​​កីឡាករ​ដែលទទួលបានចំណូលសមនឹង​ទទួលបាន។​ម្យ៉ាងវិញទៀត​ យើងគ្មានការជួបអ្វីជាពិសេសនោះទេ ដោយពេលនេះ កីឡាករ សញ្ជាតិអាហ្សង់ទីនរូបនេះ​កំពុងផ្តោត​អារម្មណ៍ទៅលើការប្រកួតប្រជែង។​

Read More >>>

No comments :

Post a Comment