ចូរមានការប្រុងប្រយ័ត្នក្នុងការទាញយកនូវកម្មវិធី FileZilla FTP client ដោយតែកម្មវិធីក្លែងក្លាយនេះ អាចធ្វើការចែកចាយនូវមេរោគបន្តទៀតបាន។ អ្នកប្រើប្រាស់ត្រូវបានផ្តល់អនុសាសន៍ឲ្យទាញយក កម្មវិធីតែពីវិបសាយផ្លូវការប៉ុណ្ណោះ។
Wednesday, January 29, 2014
Fake FileZilla FTP Software Steal Username and Password
ក្រុមហ៊ុន AVAST បានរកឃើញនូវកម្មវិធី FileZilla ក្លែងក្លាយមួយដែលមានបង្កប់នូវមេរោគ ដើម្បីលួចយកនូវព័ត៌មាន Username និង Password។ កម្មវិធីនោះគឺជាកម្មវិធីប្រភពកូដចំហរ (open source software) ហើយត្រូវបានកែប្រែដោយ hackers ក្នុងគោលបំណងដើម្បីលួចយកនូវ Username និង Password ហើយដែលត្រូវបានដាក់ឲ្យធ្វើការទាញយកនៅ តាមវិបសាយមួយចំនួនរបស់ hackers ហើយមានភ្ជាប់មកជាមួយនូវផ្ទាំងផ្សាយពាណិជ្ជកម្ម ។ នៅពេលដែលយើងធ្វើការបញ្ចូលវាទៅក្នុងកុំព្យូទ័រ ទាំងរូបរាងនិងមុខងារគឺដូចគ្នាទៅនឹងកម្មវិធីដើម (original) ហេតុដូច្នេះហើយ អ្នកប្រើប្រាស់មិនងាយនឹងដឹងថាវាគឺជាកម្មវិធីក្លែងក្លាយឡើយ ហើយកម្មវិធី ដែលមានបង្កប់នូវមេរោគនេះ (file .exe) គឺមានទំហំតូចជាងបន្តិចប៉ុណ្ណោះពី file .exe ពិតប្រាកដ។ ភាពខុសគ្នាតែមួយប៉ុណ្ណោះដែលអាចមើលឃើញនោះគឺ កម្មវិធីដែលភ្ជាប់មកនូវ malware ប្រើប្រាស់នូវ 2.46.3-unicode ហើយកម្មវិធីពិតប្រាកដប្រើប្រាស់ 2.45-unicode ដូចរូបខាងក្រោម៖ កម្មវិធីដែលត្រូវបានកែដោយ hackers គឺធ្វើការចំលងនូវព័ត៌មាន (login information) នៃអ្នកប្រើប្រាស់ ហើយបញ្ជូនទៅកាន់ម៉ាស៊ីនមេ ដែលមានទីតាំងនៅក្នុងប្រទេស Germany ហើយ កម្មវិធីក្លែងក្លាយនេះគឺត្រូវបាន complied នៅក្នុងខែកញ្ញា ២០១២។
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment