ក្ដីសង្ឃឹមរបស់លោក David Moyes ក្នុងការតាមទិញ Leighton Baines ទៅ Old Trafford បានរសាត់ទៅឆ្ងាយហើយបន្ទាប់ពីខ្សែការពារឆ្វេងជម្រើសជាតិអង់គ្លេស វ័យ២៩ឆ្នាំរូបនេះសម្រេចចិត្តបន្តអនាគតនៅ Goodison Park ដោយស៊ីញេលើកិច្ចសន្យាថ្មី៤ឆ្នាំទៀតជាមួយ Everton បន្ថែមពីលើកិច្ចសន្យាបច្ចុប្បន្នដែលសល់១៧ខែទៀត។

អំឡុងពេលដោះដូរកីឡាករលើកទី១ លោក Moyes តាមទិញអតីតយុវជនរបស់ក្លិប Wigan Athletic រូបនេះទៅជួយក្រុមបិសាចក្រហម Manchester United ពីរដងរួចមកហើយ តែមិនបានសម្រេច ហើយមកទល់នឹងពេលនេះគេជឿជាក់ថាអ្នកចាត់ការសញ្ជាតិស្កុតឡែននៅតែ ចិញ្ចឹមចិត្តចង់បានខ្សែការពារម្នាក់នេះដដែល។
Read More >>>
No comments :
Post a Comment