អ្នកថតរូបអាជីពសម្បូរអ្នកគាំទ្រស្នាដៃ ពិសេសក្នុងពិភពកីឡាកម្ពុជាតែម្ដងលោក កឹម សុវណ្ណា បានបង្ហាញមុខវិញនៅជំនួបបើកឆាក MCL 2014 រវាង ក្រុមណាហ្គាខប ជាមួយ ការពារជាតិ នៅទីលានពហុកីឡដ្ឋានជាតិកាលល្ងាចថ្ងៃទី២៦មករាម្សិលមិញ ដោយផ្លាស់ទីដោយប្រើរទេះរុញនៅឡើយ ក្រោយវះកាត់ជើងស្ដាំដែលបាក់ជាង២០ថ្ងៃមកនេះ។
លោក សុវណ្ណា ដែល តែងបញ្ចេញរូបភាពដ៏ទាក់ទាញ ដែលជាស្នាផ្ទាល់ខ្លួនតាមទំព័រហ្វេសប៊ុកជាប្រចាំនោះបាន ទទួលការសាទរនិងកោតសរសើរចំពោះទឹកចិត្តស្នេហាបាល់ទាត់ ជាតិរបស់លោក ទោះដើរមិនកើតក៏នៅតែមានៈជិះរទេះទៅផ្ដិតយកទិដ្ឋភាព ប្រកួត នៅទីដែលលោកបានបង្ហាញស្នាដៃពេញមួយរដូវកាលកន្លងទៅ ប្រកបដោយការគាំទ្រនោះពីបណ្ដាអ្នកនិយមបាល់ទាត់ខ្មែរ។

No comments :
Post a Comment