ការរក្សាទុកឯកសារនៅលើសេវាកម្ម Cloud Storage សព្វថ្ងៃមានការពេញនិយមខ្លាំងដោយសារមានសុវត្ថិភាពខ្ពស់ និងផ្ដល់ភាពងាយស្រួលដល់អ្នកប្រើអាចទាញយកមកបានទីកន្លែង និងគ្រប់ពេលវេលាដែលមានអ៊ីនធឺណិត។ យ៉ាងណាក៏ដោយ រាល់ការចុះឈ្មោះប្រើសេវាផ្ទុកទិន្នន័យបែបនេះ គឺត្រូវបានផ្ដល់ឱ្យក្នុងទំហំកំណត់ 4-10GB ប៉ុណ្ណោះ។ ទំព័រនេះ Sabay សូមណែនាំសម្រាប់ប្រិយមិត្តដែលកំពុងប្រើ iOS device អាចចុះឈ្មោះប្រើ Box បានជាមួយទំហំដល់ទៅ
50GB។
គន្លឹះអំពីរបៀបប្រើ Dropbox សូម ចុចត្រង់នេះ … របៀបចុះឈ្មោះប្រើ៖ ចូលទៅ App Store រួចស្វែងរកដោយវាយបញ្ចូល Box នៅត្រង់ប្រអប់ Search។ បន្ទាប់មក រើសយក Box, Inc.
ចុចលើប៊ូតុង FREE ហើយនិងប៊តុង INSTALL ដូចរូបខាងលើ
ក្រោយពីនោះ អ្នកត្រូវបញ្ចូល password Apple ID របស់អ្នកឱ្យបានត្រឹមត្រូវ រួចហើយរង់ចាំរហូតដល់ Download ចប់
រួចពីទាញយកហើយ សូមចុចប៊ូតុង OPEN ហើយត្រូវចុះឈ្មោះដោយចុចលើ Sing Up
ក្រោយមកត្រូវបំពេញអ៊ីមែល និងលេងសំងាត់ និងត្រូវបញ្ជាក់ដោយចូលទៅអ៊ីមែល
ចុងក្រោយ ចុចលើប៊ូតុង Verify Email ជាការស្រេច។ អ្នកនឹងទទួលបាន Box រហូតដល់ទៅ 50GB។ (ចំណាំ៖ ប្រសិនចុះឈ្មោះ Box តាមកុំព្យូទ័រ ទំហំដែលផ្ដល់ដោយឥតគិតថ្លៃដំបូងមានត្រឹម 10GB ប៉ុណ្ណោះ)
No comments :
Post a Comment