នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃនេះ លោកស្រី Juliette de Rivero នាយិកាអង្គការ Human Rights Watch ប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីសបានស្នើឲ្យប្រទេសសមាជិកអង្គការសហប្រជាជាតិដាក់សម្ពាធ ដល់ប្រទេសកម្ពុជាចំពោះបរាជ័យក្នុងការបំពេញការប្តេជ្ញាចិត្តរបស់ ខ្លួន និងឲ្យប្រទេសកម្ពុជាធ្វើការសន្យាបន្ថែមចំពោះការគោរពសិទ្ធិ មនុស្ស។
សំណើនេះធ្វើឡើងមួយថ្ងៃប៉ុណ្ណោះមុននឹងតំណាងប្រទេសកម្ពុជាបង្ហាញ មុខក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការ សហប្រជាជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារទី២៨ខែមករានៅទីក្រុងហ្សឺណែវ។

អង្គការ Human Rights Watch ដែលមានមូលដ្ឋាននៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក បានរៀបរាប់ថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានរំលោភសិទ្ធិមនុស្សដោយបានរារាំងគណបក្សជំទាស់ សហជីព សកម្មជននយោបាយ និងអ្នកដទៃក្នុងការប្រមូលផ្តុំគ្នាដើម្បីទាមទារឲ្យមានការ ផ្លាស់ប្តូរនយោបាយ។ អង្គការអាមេរិកាំងដដែលបានលើកឧទាហរណ៍ ជាពិសេសការហាមឃាត់ និងការបំបែកការប្រមូលផ្តុំរបស់ក្រុមសហជីពនៅសួនប្រជាធិបតេយ្យកាល ពីថ្ងៃអាទិត្យដែលធ្វើឲ្យមានមនុស្សមួយចំនួនរងរបួស។ នៅថ្ងៃអាទិត្យដដែលនោះ កងប្រដាប់អាវុធ និងកងរាជអាវុធហត្ថអមដោយសកម្មជនរបស់គណបក្សប្រជាជនកម្ពុជា បានរំខានកិច្ចប្រជុំរបស់គណបក្សសង្គ្រោះជាតិក្នុងខេត្តកំពង់ចាម។
លោកស្រី Juliette de Rivero បានទទូចនៅក្នុងសាររបស់ខ្លួនថា «ប្រទេសជាសមាជិកអង្គការសហប្រជាជាតិគួរតែផ្តន្ទាទោសការវាយបំបែក បាតុករដោយហិង្សានេះនិងទទូចឲ្យរដ្ឋាភិបាលកម្ពុជាធ្វើការតាម ទម្រង់ម៉ឺងម៉ាត់»។
លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាយល់ថា ការទាមទាររបស់អង្គការអាមេរិកាំងនេះគ្មានតម្លៃនោះទេ។
Read More >>>
No comments :
Post a Comment