Pages

Tuesday, January 14, 2014

Bora ​សមាជិក​ Sistar ​បោះ​បង់​សិល្បៈ​ស្រវា​អាជីព​​ជា​កីឡា​ការិនី​បាញ់​ធ្នូ?

រូប​ភាព​មួយ​សន្លឹក​របស់​​ Bora ​សមាជិក​ក្រុម​ចម្រៀង Sistar ​​ដែល​បង្ហាញ​ពី​សកម្មភាព​បាញ់​ធ្នូ​បាន​បង្ក​ជា​ចម្ងល់​ដល់​អ្នក​គាំទ្រ​ របស់​នាង​ថា ​តើ​នាង​ពិតជា​លា​ឈប់​ពី​សិល្បៈ​ទៅ​​ស្រវា​អាជីព​ថ្មី​ជា​អ្នក​កីឡា​ឬ​យ៉ាង​ ណា?
តាម​ពិត​ទៅ ​រូបភាព​មួយ​សន្លឹក​នោះ​គឺ​ជា​រូបភាព​ដែល​តារា​ចម្រៀង​វ័យ​ ២៣ ​ឆ្នាំ​ហ្វឹកហាត់​ត្រៀម​ខ្លួន​ដើម្បី​ចូលរួម​កម្មវិធី 2014 Idol Star Athletics Championships ​​ប៉ុណ្ណោះ។ ​​តារា​ស្រី​ពូកែ​រ៉េប​ប្រចាំ​ក្រុម​បាន​និយាយ​ថា ​នាង​មិន​ចង់​ចាញ់​តារា​ផ្សេង​ទៀត​ទេ ​ពិសេស​គឺ Kwon Sohyun ​របស់​ក្រុម​ 4Minute ​ដែល​ជា​គូ​ប្រជែង​ដ៏​ខ្លាំង​ម្នាក់ ​ដែល​នេះ​ជា​ហេតុ​ផល​មួយ​ជំរុញ​ឲ្យ​នាង​ហ្វឹកហាត់​ខ្លាំងក្លា​ដូច្នេះ។

រូបភាព​ហ្វឹកហាត់​របស់ Bora ​ដែល​បង្ហោះ​ដោយ​អ្នក​ផលិតកម្មវិធី​​​​
Idol Star Athletics Championships
​​​Idol Star Athletics Championships ​គឺ​ជា​ការ​ប្រកួត​កីឡា​អត្តពលកម្ម​របស់​ក្រុម​តារា​កូរ៉េខាងត្បូង​ដែល​ ក្នុង​ឆ្នាំ​នេះ​មាន​ បែង​ចែក​ជា​បួន​វិញ្ញាសា​រួម​មាន​កីឡា ​ហ្វូតសាល ​​បាញ់​ធ្នូ​ រត់​ប្រណាំង​ និង​កីឡា Curling (ប៊ូល​ទឹកកក)។ ​តារា​ប្រហែល ២០០ ​នាក់​រំពឹង​ថា ​នឹង​ចូលរួម​ការ​ប្រកួត​នៅ​ឆ្នាំ​នេះ។
ចាំ​មើល៍​ថា ​Bora ​ហ្វឹកហាត់​ខ្លាំង​​អីចឹង​អាច​ឈ្នះ​ពាន​រង្វាន់​ឬ​អត់?

No comments :

Post a Comment