Pages

Tuesday, January 14, 2014

CR7 បង្អួត​ពាន Ballon d’Or ពេល​ហ្វឹកហាត់​ត្រៀម​ប្រកួត​យប់​នេះ

Cristiano Ronaldo ម្ចាស់​ពាន FIFA Ballon d’Or 2013 បាន​យក​ពាន​ដែល​ខ្លួន​ទើប​នឹង​ឈ្នះ​មួយ​នេះ​ទៅ​​បង្ហាញ​មិត្ត​រួម​ក្រុម Real Madrid នៅ​ក្នុង​អំឡុង​ពេល​ហ្វឹកហាត់​ត្រៀម​ប្រកួត​យប់​នេះ។
នៅ​ក្នុង​ទំព័រ Facebook ផ្លូវការ​របស់​​ក្រុម​ស្ដេច​ស បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ​ពាន​ទាំង​៣​ដែល​កីឡាករ​ក្នុង​ក្លិប​នេះ​បាន​ឈ្នះ រួម​មាន ពាន​ FIFA Ballon d’Or និង​ពាន FIFA/FIFPro World XI របស់ Ronaldo និង​ពាន FIFA/FIFPro World XI របស់ Sergio Ramos ត្រូវ​បាន​ដាក់​បង្ហាញ​ឲ្យ​សមាជិក​ក្រុម​ដទៃ​ទៀត​បាន​ឃើញ​ក្នុង​ជំរំ​ហ្វឹកហាត់។
ចង់​ដឹង​មាន​ទិដ្ឋភាព​បែប​ណា​ សូម​មើល​រូបភាព​ដូច​ខាង​ក្រោម​នេះ៖
Romos កាន់​ពាន World XI, Ronaldo កាន់​ពាន Ballon d’Or ខណៈ Marcelo កាន់​ពាន World XI របស់ Ronaldo
Álvaro Arbeloa ឱន​ពិនិត្យ​មើល​ពាន Ballon d’Or
Pepe សំឡឹង​​មើល​ពាន Ballon d’Or ដែរ ​តែ​មិន​ឱន​ជិត​ដូច​ Arbeloa ទេ
Real Madrid នឹង​ត្រូវ​​ជួប Osasuna ក្នុង​ជើង​ទី​២ វគ្គ​១៦ក្រុម​ចុង​ក្រោយ​នៃ​​ពាន​រង្វាន់ Copa del Rey នៅ​កីឡដ្ឋាន Estadio El Sadar (ទឹកដី Osasuna) យប់​នេះ វេលាម៉ោង​ ៣:៣០នាទី​ទៀប​ភ្លឺ។ កាល​ពី​ជើង​ទី​១ នៅ​កីឡដ្ឋាន Bernabeu ក្រុម​ស្ដេច​ស បាន​យក​ឈ្នះ ២-០។
សូម​មើល​សកម្មភាព​ហ្វឹកហាត់​​មួយ​ចំនួន​របស់ Real ដូច​ខាង​ក្រោម​នេះ៖
​​អត្ថបទ​ទាក់ទង៖

No comments :

Post a Comment