ក្រោយយកឈ្នះជើងទី១ក្នុងដីខ្លួនឯងដល់ទៅ ៦-០ ទៅហើយនោះ ក្រុមមេឃខៀវ
Manchester City នៅតែបន្តតាមទៅស៊ី West Ham ដល់ក្នុងផ្ទះ ៣-០ បន្ថែមទៀតក្នុងជើងទី២ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Capital One Cup យប់មិញនេះ។ ជ័យជម្នះសរុប ៩-០ នេះ បានជួយឲ្យក្រុមលោក
Manuel Pellegrini ឡើងទៅចាំគូប្រកួតមុននៅវគ្គផ្ដាច់ព្រ័ត្រ។
ខ្សែប្រយុទ្ធ
Alvaro Negredo ដែលធ្វើបានហ៊ែតទ្រីកកាលពីជើងទី១ បានបន្ថែម២គ្រាប់ទៀតក្នុងការប្រកួតនេះ ខណៈដៃគូរបស់ខ្លួន គឺ
Sergio Aguero ក៏រកបាន១គ្រាប់ដែរ។ កីឡាករទាំងពីរបានស៊ុតចូលម្នាក់១គ្រាប់ឲ្យ Man City នាំមុខមុន ២-០ នៅតង់ទី១ មុនពេល Negredo បន្ថែមគ្រាប់ទី២របស់ខ្លួននៅតង់ទី២។
No comments :
Post a Comment