Pages

Thursday, January 23, 2014

ព័ត៌មាន​នៅ​អង់គ្លេស​ថា Moyes ទិញ Mata បាន​ហើយ

ប្រភព​ព័ត៌មាន​ធំ​ៗ​នៅ​ប្រទេស​អង់គ្លេស​ចុះ ​ផ្សាយ​ថា​ក្រុម​តោ​ខៀវ​ Chelsea ​យល់​ព្រម​​លក់​ Juan Mata ឱ្យ​ក្រុម​បិសាច​ក្រហម​ Manchester United ហើយ​ក្នុង​តម្លៃ​​ប្រហែល​៣៧​លាន​ផោន ឬ ៦១​លាន​ដុល្លារ​អាមេរិក។
ខ្សែ​បម្រើ​ប្រយុទ្ធ​ជម្រើស​ជាតិ​អេស្ប៉ាញ​ វ័យ​២៥​ឆ្នាំ​នឹង​ទទួល​ការ​ធ្វើតេស្ត​ពិនិត្យ​សុខភាព​នៅ​ថ្ងៃ​ព្រហស្បតិ៍​ នេះ​មុន​ពេល​ពាក់​អាវ​ក្រុម​បិសាច​ក្រហម​ជា​ផ្លូវការ។ គេ​រំពឹង​ថា​អតីត​យុវជន​របស់​ Real Madrid ដែល Chelsea ទិញ​ពី Valencia ក្នុង​តម្លៃ​២៣,៥​លាន​ផោន​​(៣៩​លាន​ដុល្លារ​អាមេរិក)​កាល​ពី​ឆ្នាំ​២០១១នឹង​ ចុះ​កិច្ចសន្យា​៤​ឆ្នាំ​កន្លះ​នៅ Old Trafford។


ជយលាភី​កីឡាករ​ល្អ​បំផុត​របស់​ Chelsea ​ពីរ​រដូវ​កាល​ជាប់​គ្នា​រូប​នេះ​បាន​​ពោល​ពាក្យ​លា​រួច​ហើយ​ទៅ​កាន់​មិត្ត​ រួម​ក្រុម​និង​ក្រុម​គ្រូ​បង្វឹក​នៅ​ទីលាន​ហ្វឹកហាត់ Cobham ម្សិលមិញ។​ យ៉ាងណាក្ដី ក្រុម​បិសាច​ក្រហម​នៅ​បន្ត​លាក់​បាំង​ដំណើរការណ៍​ផ្ទេរ​នេះ​នៅ​ឡើយ ដោយ​លោក David Moyes បដិសេធ​មិន​ឆ្លើយ​នឹង​សំណួរ​របស់​អ្នកសារព័ត៌មាន​​អំពី Mata ឡើយ​បន្ទាប់​ពី Man Utd ធ្លាក់​ពី​ពាន​រង្វាន់ Capital One Cup ក្រោម​ថ្វី​​ជើង Sunderland យប់មិញ។
Read More >>>

No comments :

Post a Comment