ការទាញថាមពលពីពន្លឺព្រះអាទិត្យយកមកប្រើប្រាស់ក្នុងជីវភាពរស់ នៅ ពិតជាមានសារប្រយោជន៍ខ្លាំងណាស់ មិនថាអាចកាត់បន្ថយខ្ទង់ចំណាយ ឬចូលរួមថែរក្សាបរិស្ថាននោះទេ។ ថ្ងៃនេះ ក្រុមហ៊ុន Honda បានប្រកាសរថយន្តដ៏ពិសេសបំពាក់បន្ទះ Solar ដើម្បីស្រូបយកថាមពលពន្លឺព្រះអាទិត្យមកផ្គត់ផ្គង់ដំណើរការបានយ៉ាង ប្រសើរ។
អត្ថបទ៖ Honda ចេញគំនិតផលិតពោងសុវត្ថិភាពសម្រាប់ទូរសព្ទ(វីដេអូ) រថយន្តស៊េរី EV ម៉ូដែល HEH55 ត្រូវបានឌីហ្សាញជាប្រភេទរថយន្តរួមចំណែកថែរក្សាលំនឹងធម្មជាតិ មានតម្លៃធូរថ្លៃ។ ក្រុមហ៊ុនរថយន្តធំជាងគេលើលោករបស់ជប៉ុននេះ បានឌីហ្សាញបំពាក់ដោយបន្ទះ Solar នៅលើដំបូល សម្រាប់ផ្ទុក និងផ្គត់ផ្គង់ដល់រថយន្ត។ រថយន្តថ្មីនេះនឹងជួយកាត់បន្ថយខ្ទង់ចំណាយបានមួយកម្រិត បើធៀបនឹងរថយន្តប្រើសាំង និងហ្គាសទូទៅ។
EV HEH55 នឹងសំញែងខ្លួនក្នុងពិព័រណ៍បច្ចេកវិទ្យារថយន្តអគ្គិសនីអន្តរជាតិ (
International Automotive Electronics Technology) ដែលប្រារព្ធធ្វើនៅ
ចុងខែមករានេះហើយ៕
No comments :
Post a Comment