១) ទឹកឃ្មុំ ៖ ទឹកឃ្មុំជួយជំរុញអារម្មណ៍របស់អ្នក អោយកាន់តែល្អ វាមានជាតិផ្អែមមែនប៉ុន្តែ ល្អជាងស្ករធម្មតា។ ទឹកឃ្មុំមានសារជាតិ quercetin និង kaempferol ដែលជួយភ្ញោចអារម្មណ៍ កុំអោយអ្នកឆាប់បាក់ទឹកចិត្ត និងជួយរក្សាសុខភាពក្នុង ខួរក្បាលរបស់អ្នកអោយកាន់តែប្រសើរ ។ ជាពិសេសវាមិនធ្វើអោយ អ្នកធាត់នោះទេ ពីព្រោះវាមិនដូចស្ករធម្មតាដែលប៉ះពាល់កម្រិត ជាតិស្ករក្នុងឈាមឡើយ។

២) ប៉េងប៉ោះ៖ អ្នកដឹងហើយ ថាប៉េងប៉ោះបានជួយដល់ សុខភាពរបស់អ្នកបាន ច្រើនយ៉ាងណាស់ ។ វាមាន សារធាតុ lycopene ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម ប្រឆាំងការរលាក ក្នុងខួរក្បាល។ ដើម្បីអោយ ទទូលលទ្ធផលល្អ សូមព្យាយាមបរិភោគ ប៉េងប៉ោះជាមួយនឹង ប្រេងអូលីវ វាជួយបង្កើនជាតិ lycopeneនេះ អោយកាន់តែច្រើន។

៣) ស៊ុត៖ ស៊ុតផ្ទុកនូវ វីតាមីន B ស័ង្កសី អូមេហា្គ3 ខ្លាញ់អាស៊ីត អ៊ីយ៉ូដនិង ប្រូតេអ៊ីន។ នៅពេលអ្នកបរិភោគស៊ុតអាចធ្វើអោយ អ្នកមានថាមពល បានយូរ។

៤) ត្រីសាម៉ុង៖ ត្រីសាម៉ុងសំបូរ ជាតិអាស៊ីតខ្លាញ់អូមេហ្គា ដែលធ្វើអោយមានសុខភាពល្អ ជាពិសេសវាជួយបន្ថយសំពាធតានតឹង ឆាប់ខឹង ម៉ួរម៉ៅ ព្រួយបារម្ភ។ ជាទូទៅត្រីនេះ គេតែងយកមកព្យាបាល ជាមួយអ្នកជំងឺដែលបាក់ទឹកចិត្ត។

៥) ពពួកសណ្តែក៖ ពពួកសណ្តែក សំបូរជាតិម៉ាញេស្យូម ដែលជួយផ្តល់ថាមពល ក្នុងរាងកាយរបស់អ្នក អោយកាន់តែស្រស់ថ្លាថែមទៀត។

នេះជាអាហារដែល អោយអ្នកមានអារម្មណ៍ ថាស្រស់ថ្លាបំបាត់ ភាពតានតឹង និងម៉ួរម៉ៅបាន។
No comments :
Post a Comment