
ក្នុងនោះ Microsoft បោះទុនឱ្យ Samsung ចំនួន ១,២ពាន់លានដុល្លារ ឱ្យ Sony ០,៥ពាន់លានដុល្លារ ឱ្យ Huawei ០,៦ពាន់លានដុល្លារ និងក្រុមហ៊ុនផ្សេងៗប្រមាណ ០,៣ពាន់លានដុល្លារអាមេរិក។
ត្បិត Microsoft ឥឡូវនេះពង្រឹងខ្លួនលើការអភិវឌ្ឍន៍ផ្នែក hardware ទូរសព្ទដោយបានទិញយក Nokia ក្ដី ក្រុមហ៊ុន Software យក្សរបស់អាមេរិកនេះ នៅតែមានមហិច្ឆតាបន្តពង្រីកសក្ដានុពលលើចំណែកទីផ្សារ OS របស់ខ្លួនដោយជ្រើសរើសក្រុមហ៊ុនទូរសព្ទលំដាប់កំពូលៗមួយចំនួនមក សហការធ្វើជាដៃគូផលិត hardware ឱ្យខ្លួនថែមទៀត។អត្ថបទ៖ Microsoft ទិញផលិតផល និងសេវាកម្ម Nokia ដើម្បីពង្រីកទីផ្សារ
មុន Microsot ទិញផ្នែកនៃ Nokia ដែលមានទាំងផលិតផល និងសេវាកម្ម ក្រុមហ៊ុន Software យក្សនេះធ្លាប់បានចំណាយ ១ពាន់លានដុល្លារក្នុងមួយឆ្នាំឱ្យទៅក្រុមហ៊ុន Nokia ដើម្បីផលិត device របស់ខ្លួនដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows Phone រួចមកហើយ។ ក្រោយពីបានទិញ Nokia ឥឡូវ Microsoft បានក្ដាប់ចំណែកទីផ្សារ device ដែលប្រើ Windows Phone តាមរយៈពេល Smartphone ស៊េរី Lumia រហូតដល់ ៩០% ឯណោះ។
ទន្ទឹមនោះ Nokia ដែលជាក្រុមហ៊ុនរណបរបស់ Microsoft ស្រាប់តែមានចចាមអារ៉ាមមកថា នឹងមានចង្វាក់ផលិតកម្មដាច់ដោយឡែករបស់ខ្លួន ផលិតទូរសព្ទបំពាក់ Android OS៕
No comments :
Post a Comment