កន្លងមកមានការលេចធ្លាយរូបអាវ Puma ថ្មីរបស់ Arsenal តាមបណ្ដាញសង្គម Twitter ប៉ុន្តែពេលនេះវាបានតាំងបង្ហាញជាផ្លូវការហើយ។ បើយោងតាម គេហទំព័រ Mail Online បានបង្ហាញឈុតថ្មីនេះ គឺដូចទៅនឹងឈុតដែលលេចធ្លាយដោយសារវីរបុរសរបស់ក្លិប Thierry Henry ពាក់ ហើយត្រូវគេយកទៅបង្ហោះតាម Twitter នោះតែម្ដង។

Puma នឹងក្លាយជាដៃគូសហការរយៈពេលវែងជាមួយកាំភ្លើងធំចាប់ពីខែកក្កដា ឆ្នាំ២០១៤ ខាងមុខនេះតទៅហើយ ដែលជាកិច្ចព្រមព្រៀងធំបំផុតក្នុងប្រវត្តិសាស្រ្ដរបស់ក្លិបនេះ។ មិនមានការបង្ហាញច្បាស់ថាកិច្ចព្រមព្រៀងរវាងភាគីទាំងពីរនេះមាន តម្លៃប៉ុន្មាននោះទេ ប៉ុន្តែគេជឿជាក់ Arsenal ទទួលបានប្រមាណ៣០លានផោនក្នុងមួយឆ្នាំ ប្រហាក់ប្រហែលនឹងតម្លៃដែល Arsenal ទទួលបានពី Emirates Airlines នោះដែរ។
No comments :
Post a Comment