Pages

Wednesday, January 15, 2014

ដឹងទេថា ប៉េងប៉ោះ ក៏អាចជួយកាត់បន្ថយ ជំងឺបេះដូងបានដែរ

តើអ្នកដឹងទេថាប៉េងប៉ោះ ឬ ទឹកជ្រលក់ប៉េងប៉ោះ មិនត្រឹមអាចធ្វើជា ម្ហូបអាហារបានទេ ថែមទាំងជួយ កាត់បន្ថយជំងឺបេះដូងបានថែមទៀត។

គេបានយកមនុស្សប្រុសចំនួន ២០នាក់ មកបែងចែកជាពីរក្រុម ដោយមួយក្រុមគេឲ្យបរិភោគអាហារ ដែលមានជាតិធាត់ខ្ពស់ ជាមួយនឹងទឹកជ្រលក់ប៉េងបោះ ឬផ្លែប៉េងប៉ោះ រីឯមនុស្សមួយក្រុមទៀត គេឲ្យបរិភោគអាហារដែល ផ្ទុកនូវជាតិធាត់ខ្ពស់ដូចគ្នា តែមិនបានបរិភោគជាមួយទឹកជ្រលក់ ប៉េងប៉ោះនោះទេ។ យោងតាមការស្រាវជ្រាវពី សាកលវិទ្យាល័យ Veronaបានជឿថាបើបរិភោគ ទឹកប៉េងប៉ោះ ៨០ក្រាមក្នុងមួយថ្ងៃ វាជួយទប់ស្កាត់ខ្លាញ់នៅលើ សរសៃស្រទាប់ខាងក្នុង។ ជាពិសេសប៉េងប៉ោះ ជួយការពារត្បៀតសរសៃឈាមបេះដូង និងជួយពង្រឹងសរសៃឈាមក្រហម អោយបានល្អទៀតផង។ ជាមួយគ្នានោះដែរ ប៉េងប៉ោះដែលមាន ពណ៌ក្រហមវាជួយដល់សុខភាព របស់អ្នកបាន វាមានគុណប្រយោជន៏ខ្ពស់ពេលដែលចំអិន ជាងការបរិភោគឆៅ។
ជាការពិត មនុស្សគ្រប់គ្នាប្រហែលមិនចាប់អារម្មណ៍ គុណប្រយោជន៍នៃប៉េងប៉ោះ នោះទេថាវា អាចជួយទប់ស្កាត់ ជំងឺបេះដូងបានថែមទៀត។ ដូច្នេះប្រសិន អ្នកបានដឹងហើយ គួរតែបរិភោគវា ដើម្បីថែរក្សាសុខភាព បេះដូងរបស់អ្នក អោយកាន់តែល្អរហូតទៅ។


No comments :

Post a Comment