ប្រិយមិត្ត iDevices ​​​មួយ​ចំនួន​​ប្រហែល​ជា​ធា្លប់​ប្រើ​ App ​​របស់​ខ្មែរ​មួយ​ចំនួន​​ដែល​ដាក់​នៅ​លើ App Store ​ដូច​ខាង​ក្រោម​ហើយ​មែន​ទេ? ប្រិយមិត្ត​​ទាំង​នោះ​បាន​ចាប់​អារម្មណ៍​​ចំពោះ​ការ​បង្កើត​ស្នាដៃ​ដ៏​គួរ​ ឲ្យ​កោត​សរសើរ​​​នោះ​ ប៉ុន្តែ​ក៏​​ងឿង​ឆ្ងល់​​ណាស់​ដែរ​ថា​ កូន​ខ្មែរ​ណា​ទៅ​ដែល​មាន​សមត្ថភាព​បង្កើត​ App ទាំង​នោះ​ឡើង។

អាន​អត្ថបទ៖ Apple អញ្ជើញ​​កូន​ខ្មែរ​មួយ​​រូប​ចូល​រួម​វេទិកា iOS 7 Tech Talks នៅ​ចិន
ចុចត្រង់នេះ​… អាន​លំអិត​ពី​លោក​ លិន ប៊ុនចាន់
ការ​ពិត​អ្នក​ដែល​​បង្កើត​កម្មវិធី​ទាំង​​នោះ​​គឺ​លោក​ លិន ប៊ុនចាន់ ​ដែល​ជា​អតីត​និស្សិត​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ជំនាន់​ទី ៨ ផ្នែក ​Computer Science & Engineering ។
លោក លិន ប៊ុនចាន់ (រូបថត​ផ្តល់ឲ្យ)
លោក​ លិន ប៊ុនចាន់ បាន​​ប្រាប់​មក​កាន់​ Sabay ថា​ លោក​ពិត​ជា​ស្រលាញ់​រាល់​មុខ​វិជ្ជា​ដែល​ទាក់​នឹង​ការ​សរសេរ​ Code កាល​នៅ​សិក្សា​។
លោក​​ថា លោក​បាន​បង្កើត App ទាំង​នេះ​ឡើង​ដើម្បី​ជា​តម្រូវ​ការ​របស់​ប្រជាជន​ខ្មែរ​ទាំង​អស់​ដែល​និយម​​ ប្រើ​ iDevices។ App ទាំង​នេះ​ពិត​ជា​ធ្វើ​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់​សម្រាប់ ​ iDeivces ណា​ដែល​មិន​បាន​ jailbreak ព្រោះ​វា​មាន​អក្សរ​ខ្មែរ​ និង​អាច​វាយ​អក្សរ​ខ្មែរ​បាន​ស្រាប់​សម្រាប់​ App មួយ​ចំនួន។
កូន​ខ្មែរ​មួយ​រូប​នេះ​​ធ្លាប់​ក្រុមហ៊ុន​ Apple ​អញ្ជើញ​ទៅ​ចូល​រួម​​ក្នុង​វេទិកា Tech Talk iOS 7 នៅ​ទី​ក្រុង​សៀងហៃ ប្រទេស​ចិន​ ដែល​រៀបចំ​ឡើងនៅ​ថ្ងៃ ១២ វិច្ឆិកា​​ កាល​ពី​ឆ្នាំ 2013 កន្លង​ទៅ។ កាល​​នោះ​ ​លោក​ក៏​​​ជា​អ្នក​ដែល​បាន​ជំរុញ​យ៉ាង​សកម្ម​ដល់​ក្រុមហ៊ុន Apple ក្នុង​ការ​បំពាក់​ពុម្ព​អក្សរ​និងក្តារ​ចុច​ភាសា​​ខ្មែរ​​​សម្រាប់​ដាក់​​នៅ ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ក្រោយ​ៗ​របស់​ Apple។
លោក​បាន​បន្ថែម​ថា​ លោក​ពិត​ជា​មាន​មោទនភាព​ខ្លាំង​ណាស់​ដែល​មាន​ប្រជាជន​ខ្មែរ​ជា​ច្រើន​ដែល​ គាំ​ទ្រ​​ស្នាដៃ​របស់​​លោក​ក៏​ដូច​ជា​ ស្នាដៃ​របស់ Developer ខ្មែរ​ផ្សេង​ៗ​ទៀត។ លោក​សង្ឃឹម​ថា​ ប្រជាជន​ខ្មែរ​នៅ​តែ​បន្ត​គាំ​ទ្រ​​ ​ដើម្បី​​ជា​ការ​ជំរុញ​ក្នុង​ការ​បង្កើត​ស្នាដៃ​បច្ចេកវិទ្យា​ថ្មីៗ​​ជា​ ច្រើន​សម្រាប់​ពលរដ្ឋ​កម្ពុជា។